បុកអំព្រឹក ជាប្រភេទម្ហូបនិយមចូលចិត្តហូបម្ហូបបែបនេះ ច្រើនពេលអាហារថ្ងៃត្រង់ ព្រោះមានបន្លែច្រើនមុខ ។
បុកអំព្រឹក មានពីប្រភេទ អំព្រឹកគោក និងប្រភេទទឹក ។ គេហូបទឹកគ្រឿងជាមួយអន្លក់ច្រើនប្រភេទ បន្លែភាគច្រើនស្ងោរ រឺស្រុះ និងញ៉ុំស្រស់ៗ មានដូចជា ត្រសក់ ត្រប់ស្រួយ ត្រប់វែង ស្ពៃ ត្រកួន សណ្តែកគួ ត្រួយផ្អែម ផ្កាស្នោរ ស្អំ ស្នៀតពោត ត្រយ៉ូងចេក ត្រួយស្តៅ …។ល។
បុកអំព្រឹក ជាប្រភេទទឹកគ្រឿង ដែលផ្សំពី ត្រីឆ្អើ ត្រប់ពុទ្ធរំញង ប្រហុក សណ្តែកដី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស(បើចូលចិត្តហិល)ក្រូចឆ្មា ។
ជាការងាយៗ មិនបាច់ចំណាយពេលចំអិននៅផ្ទះទេ គ្រាន់តែអញ្ចើញមកភោជនីយដ្ឋាន សួនចំប៉ី លោកអ្នកនឹងទទួល បានបុកអំព្រឹកដែលមានរស់ជាតិបាត់ដំបងពិតៗ …

ការអាំង ឆ្អើរ ឬខ្វៃជ្រូក ដែលនិយមអាំងរោលដោយធ្យូងនោះ ដើម្បីសន្សំសំចៃ កុំឲ្យខ្ផៈខ្ផាយធ្យូង ចូរយកធ្យូងនោះ ទៅត្រាំទឹកអំបិល ហើយហាលថ្ងៃ ឲ្យ ស្ងួត ទើបយកទៅប្រើធ្យូងនឹងឆាប់ឆេះ ភ្លើងខ្លាំងជាងធម្មតា ហើយមិនងាយសុះទៀតផង ៕
ការចម្អិនអាហារ ដោយប្រើចង្ក្រាន ហ្គាសនោះ នៅ ពេល ខ្លះ អាច ប្រឈម នឹងបញ្ហាហ្គាសមានពណ៌ក្រហម និង មានម្រែងភ្លើងជាប់យ៉ាងច្រើន ធ្វើឲ្យឆ្នាំងខ្មៅពិបាកសម្អាតណាស់។ វិធីងាយៗ ក្នុងការ ធ្វើ មិនអោយខ្មៅគូទឆ្នាំងសូម ប្រើអំបិលរោយ ពីលើ ចង្រ្កានហ្គាសឲ្យសព្វមុននឹងចម្អិនអាហារគ្រប់ពេល ៕
បើញ៉ាំក្រូចពោធិសាត់ សូមកុំចោលសំបក ព្រោះសំបករបស់វា មានប្រយោជន៍ ជួយថែរក្សា ស្ករស មិនឲ្យកកជាដុំ ដោយគ្រាន់តែយកសំបក ក្រូចពោធិ៍សាត់នេះ ទៅដាក់ក្នុងកែវ ឬប្រអប់ស្ករស ជាការស្រេច ។ ប៉ុន្តែត្រូវឧស្សាហ៍ផ្លាស់សំបកក្រូចថ្មីផង ព្រោះសំបកចាស់ អាចខូចគុណភាព ។
ប្រសិនបើចង់រក្សាទុកផ្លែអម្ពិលទុំ ឲ្យបានយូរ ដំបូងត្រូវច្រកក្នុងភាជន៍ ឬសម្ភារដែលមិនមែនជាអាលុយមីញ៉ូម ។ បន្ទាប់មករោយអំបិល គ្រាប់ធំៗពីលើ ហើយបិទគម្របឲ្យជិត នោះអ្នកនឹងអាច ទុកអម្ពិល ទទួលទានបានយូរថ្ងៃ ដោយមិនបារម្ភខ្លាចខូច ឬដុះផ្សិតឡើយ ៕
